ព្រហ្មទណ្ឌ



ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល


សេចក្តីផ្តើម
ក/តើអ្វីដែលយើងនិងត្រូវធ្វើការបកស្រាយ?
ក្រមព្រហ្មទណ្ឌបានបញ្ញឡើងដើម្បីកំណត់អម់ពីបទល្មើសនិងទោសនិងមានចែងនៅក្នុងច្បាប់ដោយឡែកផ្សេងៗទៀតដូចជា​ ច្បាប់ចរាចរណ៍ ច្បាប់ព្រៃឈើ ច្បាប់នេសាទជាដើម ។ ច្បាប់នេះបង្កើតឡើងដើម្បីការពារ​សេចក្តីថ្លៃថ្នូររបស់មនុស្ស ទូទៅនិងសំរាប់សង្គមជាតិទាំមួលឲមានរបៀបរៀបរយនិងសណ្តាប់ធ្នាប់ល្អក្នុងគោល បំណងនៃការតាក់តែង ច្បាប់ នេះគឺឲមនុស្សចេះស្អប់ខ្ពើមអំពើអាក្រក់ឃោឃៅ រឺ ការរំលោភបំពាន ទៅលើ អ្នក ណាម្នាក់​ រឺ ក៏សង្គមជាតិទទូទៅតែម្តង​ រឺ ពីសំណាក់អ្នកមានអំណាចទៅលើអ្នកទន់ខ្សោយពីសំណាក់អ្នកមាន លើអ្នកក្រច្បាប់បាន លុបបំបាត់ចោលឲអស់ នូវកា រជិះជាន់គាបសង្កត់គ្រប់រូបភាពដែច្បាប់បានចែងទុក ។ និង ការប្រព្រឹត្តអំពើឃោឃៅ​ដលច្បាប់បានដាក់ទណ្ឌកម្ម និង ពិន័យ៉ាងធ្ងរគឺដាក់ពន្ឋនាគាតាមកំរឹតនៃអំពើដែល​បុគ្គល​​បាន​ប្រព្រិត្ត រឺ មិនគោរពកាតព្វកិច្ចណាមួយនោះ។ ដូចមានទ្រឹស្តីមួយបានលើកឡើងថា​ គ្មានបុគ្គណា​ម្នាក់​មិនដែល​ស្គាល់ច្បាប់នោះទោស ឲអ្នកណាម្នាក់រួចខ្លួននោះ ទេប៉ុន្តែ មានករណី មួយចំនួន​រួចខ្លួន​ពីបទល្មើស​អាជ្ញា​​​តែ​​នៅ​សំណងរដ្ឋប្បវេណីនៅតែអនុវត្ត ហើយក៍មានករណី ខ្លះក៍មិនមាន ទាំងពីដែរ​ ។ ដើម្បីឲកាន់​តែច្បាស់​យើងនិងធ្វើការបកស្រាយប្រធានបទមួយដែរទាក់ទងទៅនឹងបុគ្គល រួចពីបទល្មើស ព្រហ្មទណ្ឌដែល​ប្រធានបទ​នោះបានបពា្ជក់ថា  ការមិនទទួលខុសត្រូវខាងព្រហ្មទណ្ឌរបស់រូបវ័នបុគ្គល  ៕
            បើយោងទៅតាមពាក្យដែលមានប្រើនៅក្នុងប្រធានខាងលើ យើងនិងធ្វើការឲនិយមន័យដូចតទៅ ពាក្យ​ថា​​ការមិនទទួលខុសត្រូវ មានន័យថាការមិនទទួលស្គាល់នូវអ្វីមួយដែលជាកំហុ រឺ កំហុសដែលយើងប្រព្រឹត្ត ហើយ​​ច្បាប់ មិនតំរូវឲយើធ្វើការទទួលខុសត្រូវ ចំណែកឯពាក្យថា ខាងព្រហ្មទណ្ឌ មានន័យថាបទល្មើស ឬ ក៏ ទណ្ឌកម្ម និយាយ រួមទៅគឺជា ការដាក់ទោសទៅលើបុគ្គល​ដែលប្រព្រឹត្តបទល្មើសចំណែក​ឯពាក្យចុងក្រោយ​នេះ​វិញ​ គឺរូបវ័នបុគ្គល ​មានន័យថា បុគ្គលដែលមានសាច់​មានឈាម និងមានជីវិត​ សិទ្ឋិនិងកាតព្វកិច្ច។ នៅក្នងអត្ត​ន័យ​​ប្រធានបទខាងលើគឺចង់ឲយើងបក ស្រាយ ប្រធានដែលផ្តោតទៅលើបុគ្គលដែលច្បាប់​ធ្វើការអនុ​គ្រោះ​ប៉ុនោះ​មុន​ឲយើងធ្វើការបកស្រាយអំពីបុគ្គល ដែលច្បាប់ ព្រហ្មទណ្ឌត្រូវបានអនុវត្តនោះទេ៕




.ហេតុអ្វីបានជាយើងធ្វើការបកស្រាយប្រធាននេះ? និងចោទសួរទៅលើប្រធានយ៉ាងដូចម្តេចដែរ?
         
          នៅក្នុងន័យដែលប្រធានដែលយើងនិងធ្វើការបកស្រាយនេះគឺចង់ឲយើងបង្ហាញ អំពីដែលច្បាប់ព្រហ្ម-​ទណ្ឌ មិនបាន អនុវត្តទៅលើបុគ្គមួយចមនួនតែប៉ុនោះព្រោះថា ច្បាប់ព្រហ្មទណ្ឌមិនងាយនិងលើកលែង ឲនណា ម្នាក់ឲរួចខ្លួននោះទេនេះជាបញ្ហាពិសេសមួយដែលយើងគួរកត់សំគាល់ថាច្បាប់នៅខ្វះចន្លោះ   ក៏បុគ្គលនោះ មានលកខណះ ពិសេសអ្វីខ្លះដែល ច្បាប់ព្រហ្មទណ្ឌមិនអនុវត្តលើបុគ្គលនោះនិងមានការលើកលែងទោស ។ ម្យាងវិញទៀតនៅក្នុងក្រមព្រហ្មទណ្ឌដែលទើបចូលជាធរមានថ្មីៗនេះ មានលកខណះតឹងរឹងបំផុតមុននិងឲបុគ្កល ណាម្នាក់រួចខ្លួនហេតុដូច ឆ្នេះហើយទើបមានសំនួ រជា ច្រើនបានចោទសួរទៅលើប្រធាននេះថា ៖
            ១.​​ហេតុអ្វីបានជាច្បាប់ព្រហ្មទណ្ឌមិនបានអនុវត្តទៅលើបុគ្គលមួយចំនួន?
            ២.តើលខណ្ឌអ្វីខ្លះដែលរូបវ័នបុគ្គលមិនទទួលខុសត្រូវខាងព្រហ្មទណ្ឌ?
            ៣.តើកា្រអនុវត្តច្បាប់ព្រហ្មទណ្ឌបែបណាទើបអនុញ្ញាត្តិឲបុគ្គលរួចខ្លួន?
ទន្ទឹមនិងនេះផងដែលយើងសង្កេតឃើញថាសំណួរទាំងបីដែលចោតសួរតំរូវឲយើងបកស្រាយអំពីការមិនទទួល ខុសត្រូវរបស់បុគ្គលដែលមានចែងក្នុច្បាប់ដែលកំពង់អនុវត្តសព្វថ្ងៃនេះ។

. តើយើងបកស្រាយតាមរបៀបណា ?

ដើម្បីឆ្លើយតបទៅនិងសំណួរខាងលើយើនិងធ្វើការបកស្រាយលើកតំបូងអំពីការច្បាប់ព្រហ្មទណ្ឌមិន បាន ដាក់ ទណ្ឌកម្មទៅលើរូងវ័នបុគ្គលដែលជា ​(1)អីនីតិជន (2)នីតិជនជាផ្នែកទីI និងបន្ទាប់មកទៀត នោះគឺបកស្រាយ អំពីការលើក លែងទោសឲរួចខ្លូន ដែលទាក់ទងទៅនិង (1)  អាជ្ញាយុកាល​ (2)ច្បាប់ ជាផ្នែកទីII
ការសរសេរ
          ផ្នែកទីIច្បាប់ព្រហ្មទណ្ឌដែលមិនបានដាក់ទណ្ឌកម្មទៅលើរូបវ័​នបុគ្គលដែលជាអនីតិជននៅក្នុងក្រមព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាដែលទើបចូលជាធរមានថ្មីៗ​ ដែល មាន៦(ប្រាំមូយ)គន្ថី និង ៦៧២ (ប្រាំមួយ រយចិតសិបពីរ) មាត្រា ចែងអំពីគោលការណ៏ទូទៅនិងទោស ។ ជាតំបូងនេះយើងសូមលើកយក មាត្រា៣ នៃក្រម នេះមកបង្ហាញអំពីគោល ការណ៏នីត្យានុកូលភាព
            មានតែអំពើដែលបង្កើតជាបទល្មើសនៅពេលដែលអំពើនោះមានចែងក្នុងបញ្ញបត្តិព្រហ្មទណ្ឌជាជាធរមានតែប៉ុន-ណ្ណោះ ទើប ត្រូវផ្តន្ទាទោសបាន។
            មានតែទោសដែលមានចែងក្នុងបញ្ញត្តិជាធរមាន​នៅពេលដែលបទល្មើសត្រូវបានប្រព្រិត្តប៉ុនណ្ណោះ ទើបអាច ត្រូវ ប្រកាសបាន។
            ដើម្បីឲអស់ចំងល់នៅក្នុងបញ្ហានេះថាតើអនីតិជន និង នីតិជនប្រព្រិត្តបទល្មើសព្រហ្មទណ្ឌហេតុអី្វ បានជា ច្បាប់មិន បានអនុវត្តទៅលើបុគ្កលទាំងនោះ ។ ដើម្បឲអស់មន្ទិលសង្ស័យទៅលើបញ្ហាខាងលើនេះ អំពីការមិន​ទទួលខុស ត្រូវខាង ព្រហ្ម ទណ្ឌរបស់អនីតិជន (1) និងការមិនទទួលខុសត្រូវខាងព្រហ្មទណ្ឌ ចំពោះនីតិជន​(2)
        1.អនីតិជន
            ក្នុងន័យទូទៅអនីតិជនគឺជាជនដែលមានអាយុក្រោម ១៨(ដប់ប្រាំបី)ឆ្នាំ នៅក្នុងន័យច្បាប់ព្រហ្មទណ្ឌ បាន​ចែងយ៉ាងច្បាស់លាស់ផងដែរអំពីនីតភាព ក្នុការទទួលខុសត្រួវព្រហ្មទណ្ឌ ក្នុងមាត្រា៣៨​ បានចែងថានីតិភាព​ក្នុងការទទូលខុស ត្រូវព្រហ្មទណ្ឌត្រូវចាប់ពីអាយុ១៨ (ដប់ប្រាំបី)ឆ្នាំឡើងទៅដូចនេះហើយបានជា យើអះអាង​ថា​បុគ្គលដែលមានអាយុក្រោម១៨​ឆ្នាំជានីតិជន ហើយក្នុងការអនុវត្តន៏​ ទោសព្រហ្មទណ្ឌត្រូវបានបែងចែកជាពីរគឺ អនីតិជន​ ក្រោម១៤ ឆ្នាំ​និងអនីតិជន ចាប់ពី១៤ឆ្នាំរហូតដល់ក្រោ១៨​ ឆ្នាំ ដើម្បីងាយស្រួលក្នុងការដាក់ទោស ទណ្ឌកម្មទោលើជនទាំងនេះ ដែលបានប្រព្រិត្តខុសនិងបញ្ញត្តិច្បាប់។​ ចំពោះបុគ្គលដែលមានអាយុក្រោម១៤ (ដប់បូន)ឆ្នាំ ដែលបានប្រព្រិត្តខុសនិងទង្វើណាមួយនោះគឺត្រូវតែប្រឈមមុខនិងទទួលខុស្រូវបទល្មើសដែល ខ្លួន​បានធ្វើគ្មាននណាម្នាកទទួលជំនួសនុ​សទេ ដែលមានចែងក្នុងគោលការណ៏នីត្យានុកូលមាត្រា៣ នៃ ក្រម ព្រហ្មទណ្ឌ ក៏ប៉ុន្តែគ្មានបញ្ញត្តិច្បាប់ណាមួយអំពីការដាក់ទោស ទៅលើអនីតិជន ដែល និងមានការបកស្រាយ តាម រយះតុលាការបានបកស្រាយថា​ ពំពោះអនីតិជនដែលមានអាយុក្រោម១៤ ឆ្នំាគឺ ជាបុគ្គលដែលមិនអាចទទួល នូវទណ្ឌកម្មខាងផ្នែកព្រហ្មទណ្ឌតាមរយះផ្លូវកាយ និង គាបសង្កត់ផ្លូវចិត្តបានទេ ព្រោះថាជនប្រភេទនេះ​គឺ​នៅវ័យក្មងខ្ចីពេកដោយសារការគិតពិចារណារបស់ជននេះក្នុងភាពជាកុមាររភាពនៅឡើយមិន ទាន់ស្គាល់ ពិភព​ខាងក្រៅ អ្វីហៅថាបទល្មើស ឬ​ អំពើរខុសច្បាប់ផង សូម្បីតែកុមារនៅតាមទីក្រុង និង ជនបទដែលបានសិក្សា  នៅតាមសាលារៀនក៏មិនដឹងថាអ្វីជាបទល្មើស អ្វីជាអំពើរខុសច្បាប់ដែរ ។ ក៏ប៉ុន្តែទោះបីជាតុលាការបានបក​ស្រាយ​ ឬ ច្បាប់ឲរួចខ្លួនពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌក៏ពិតមែនតែនៅសល់បទល្មើមួយផ្នែកទៀត​ខាង​រដ្ឋប្បវេណីដែល មានចែង ក្នុក្រិតច្បាប់លេខ៣៨ អំពីកិច្ចសន្យា និង ការទទួលខុសត្រូវក្រៅកិច្ចសន្យា មាត្រា១២១ វាក្យ​ខ័ណ្ឌ១ ចែងថា ជនណាដែលបានធ្វើឲមានការខូចខាតដល់អ្នកដទៃដោយកំហុស​របស់​ខ្លូន​ត្រូវជួស​ជុល​ការ​ខូចខាតនោះ ។ និងមាត្រា១២៣​ បានចែងថា ឪពុក   ម្តាយ អ្នកអាណាព្យាបាល ព្រមទាំងជនផ្សេងៗងទៀត ដែលទទួល បន្ទុកត្រួត ពិនិត្យមើលថែ ទាំអស់​ម័តជនត្រូវទទូលខុសត្រូវផ្ទាល់​ខ្លួនបំពោះការខួចខាត​ដែលអសម័ត​ជននោះបានធ្វើឲកើតឡើង។
ចំពោះអនីតិជនដែលមានអាយុចាប់ពី១៤ដល់ក្រោ​​១៨ឆ្នាំជាបុគ្គលអាចនិងមានការ​ដឹងខុសត្រូវច្រើ​ហើយ​ រូបរាង្គ​កាយ​​ស្មារតីរបស់អនីតិជន ច្បាប់អាចមានវិធានចំពោះបុគ្គលនោះបាន តែក៏មិនាមានការ ខុសពីនីតិជន ក្នុង ផ្នែកនេះហើយ​ក៏ជាចំនុចដ៏ខ្តៅកកុកដែលអ្នកបង្កើតច្បាបើគួរគឹតពិចារណាឲបានល្អិតល្អន់ ហើយតុលាការគឺ​​ជាអ្នក អ្នកធ្វើតាមច្បាម ដែល​សំរេច​ដាក់​ទណ្ឌកម្មទៅលើអនីតិជនបាត់បង់អ្វីគ្រប់យ៉ាង ទាំងការសិក្សា ការកសាង​ជាតិមាតុភូមិនិងការ​អភិវឧ្ឍន៏​ខ្លួនឯង​ផ្ទាល់និងសង្គមក្រុមគ្រួសារបាត់បងសម៉ាជិក យ៉ាងនេះហើយទើប​ក្រម​ព្រម្ម​ទណ្ឌ​មាត្រា៣៩​ វាក្យខណ្ឌ១ ចែងយ៉ាងច្បាស់ថាវិធានការពោះអនីតិជន អនីតិជនដែលបានប្រព្រិត្ត​បទល្មើស​ជាកម្មវត្តុ​នៃការតាមដាន វិធានការអប់រំ វិធានការកាពារ និង​ វិធានការឧបត្តម្ភ។ មាត្រានេះរឹតតែបញ្ជាក់ឲ​ឃើញ​ថាអំការដាក់ទោសទណ្ឌកម្ម ទៅលើអនិតិជនដែលមិនមែនទស ដាក់ពន្ខនាគានោះទេ។ គឺគ្រាន់តែយកបុគ្គល​នោះទៅកែប្រែខាងផ្លូវកាយ ឲមាន ការប្រែក្លាយជាមនុស្ស​ ល្អ ឡើងវិញ ហើក៏គ្មានឈោះពិរុទ្ឋជន ឬ ជនធ្លាប់ជាប់​ទោសដែរ ។និងមានវិធានការ មួយចំនួនទៀតចំពោះអនីតិ ជនដែលមានចែង​ក្នុងមាត្រា ៤០ ៤១ នៃ​ក្រមព្រហ្មទណ្ឌ។
ចំពោះការខូចខាតផ្នែរដ្ឋប្បវេណីវិញក្រិតច្បាប់លេខ៣៨ បានចែងបន្តែមអំពីការខូចខាតដោយអនីតិ ជន មាត្រា​១២៤ ចែងថា អនីតិជនអាយុច្រើនជាង១៤ ឆ្នាំ ប៉ុន្តែមិនទាន់ក្រុប១៨ឆ្នាំ ត្រូវទទួលការខុសត្រូវ ចំពោះការ ខូចខាតដែលខ្លួនបាន​ធ្វើដល់អ្នកដទៃ ។ ការជូសជុលការខូចខាត ត្រូវអនីតិជន ឪពុក ម្តាយ ឬ អ្នកអាណា​ព្យាបាល​នៃអនីតិជនទទួលខុសត្រូវរួម ។ ក្នុងករណី​​​អនីតិជនគ្មានប្រាក់ ឬ ទ្រព្យសម្បត្តិដើម្បីជូសជុលការខូច​ខាត​នោះ ឪពុក ម្តាយ ឬ អ្នកអាណាព្យាបាល​ត្រូវ​ជួសជុលសង។
បញ្ជាក់ថា ប្រការដែលបានបកស្រាយខាងលើនេះគឺបានឆ្លុសបញ្ចាំងឲឃើញថា អនីតិជនជាបុគ្គដែល ច្បាប់​​ព្រហ្ម​ទណ្ឌ​​មិនបានអនុវត្តឡើយ ដែលយើងធ្វើការអត្តាធិប្បាយរួចមក ។ តមកទៀតយើងនិងធ្វើការបក​ស្រាយ ចំណុចទី(2) ដែល​ទាក់ទងទៅនិងនីតិជន។
2.នីតិជន
          ពាក្យថានីតិជនជាជនដែលមានអាយុ១៨(ដប់ប្រាំបី) ឆ្នាំឡើងទៅដែលមានសិទ្ឋិគ្រប់វិស័យ ។ នៅក្នុង ច្បាប់ព្រហ្មទណ្ឌ​បុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅជានីតិជន គឺមានន័យថាអាចទទួលខុសត្រូវ ព្រហ្ម​ទណ្ឌ​​​បានដែលខ្លួន​បុគ្គលផ្ទាល់បានប្រព្រិត្តិអំពើស្មើសច្បាប់មានចែង និង កំពុងអនុវត្តន៏គ្មានជនណារួចពីការ​ទទួល​​ខុសត្រូវ ព្រហ្មទណ្ឌនោះទេ ទោះជននោះរត់ទៅដល់ទីណាក៏ដោយក៏មិនរួចពីសំណាញ់ច្បាប់ បានឡើយ ។ ក្រមព្រហទណ្ឌ មាត្រា៣៨ ក៏បាញ្ជាក់យ៉ាងច្បាស់អំពីនីតិភាព នៃការទទួលខុសតូវព្រហ្មទណ្ឌ ផងដែរហេតុអ្វិ​បានជាប្រធាន បទបាននិយាយការមិនទទូលខុសត្រូវព្រហ្មទណ្ឌ ? ក្នុងនោះក៏មាន​បញ្ជាក់អំពីការ​បែងចែក​បុគ្គល​ដែលមានស្មារតីខ្សោយ និង បុគ្គលដែលមានស្មារតីធម្មតា ជាតំបូងនេះយើងនិង​ធ្វើការបកស្រាយ​អំពីបុគ្គល​ដែលមានស្មារតីខ្សោយជាតំបូងបន្ទាប់ មកស្រាយបកស្រាយអំពីបុគ្គលដែលមានស្មារតីធម្មតា ។ នៅក្នុងក្រម​ព្រហ្ម​ទណ្ឌមាត្រា៣១ វាក្យាខណ្ឌ១ បានចែង​អំពីការមិនទទួល ខុសត្រូវខាងព្រហ្មទណ្ឌ​ដោយសារ​មូលហេតុ​វិបស្លាសស្មារតី កាលណាបើជនណាម្នាក់​ប្រព្រិត្តិ​បទ​ល្មើស​ នៅពេលជននោះកើតវិបស្លាសល្លាសរតី ។ ចំពោះ​មាត្រានេះគឺបនបញ្ជាក់យ៉ាងច្បាស់ថាបុគ្គលដែលកើតជំងឺវិ បល្លា​សស្មា​តី​ដែលបានដឹងជាសាធារណះ និង ជាទូទៅថាបុគ្គលនោះពិតជាកើជំងឺនោះមែនឧទាហរណ៏ ជំងឺសសៃ​ប្រសាទ​ព្យាបាលមិន​ជា ជំងឺឆ្កួតជាដើម និងជំងឺ​ជាច្រើនទៀតមិនត្រូវបានច្បាប់អនុវត្តឡើយ ។ ចំណែកឯបុគ្គលដែល មានមាន​លខណស្មារតី​អន់​ខ្សោយហើយប្រព្រិត្តបទល្មើស នៅពេលដែលខ្លួនកើតជំងឺវិបល្លាសស្មារតីជននោះមិនអាចអះអាង​ខ្លួនថា​បណ្តាល​មក​ពីស្មារតីខ្សោយនោះទេគឺត្រទទូលខុសត្រូវព្រហ្មទណ្ឌដដែល ឬ កជនប្រើប្រាស់គ្រឿង ញឿន ឬ សា​ជាតិ​ស្រវិង​ផ្សងទៀត​ដែលច្បាប់ហាមឃាត់ ឬ ផឹកស្រាស្រវិងច្បាប់ក៏ពុំបានឲជននោះរូចខ្លួនដែល៕
            ចំណែកឯជនដែលមានស្មារតីធម្មតាវិញជនប្រភេទនេះប្រសិនបើប្រព្រិត្តិបទល្មើសច្បាប់មិនអាចលើកលែងជាដាច់​ខាត​​​​​ប៉ុន្តែមានករណីមួយចំនួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ មាត្រា៣២​ វាក្យខ័ណ្ឌ១​​​​និង២ នៃក្រម​ព្រហ្មទណ្ឌ បានបញ្ជាក់​យ៉ាង​ច្បាស់ថា ជនណាដែលបានប្រព្រិត្តអំពើតាមច្បាប់ បុគ្គលនោះមិន​ប្រព្រិត្ត​បទ​ល្មើសទេ៕
            បុគ្គលណាដែលប្រព្រិត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិនប្រព្រិត្តបទល្មើសទេ លើក​លែង​តែ​អំពើរនោះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់។
ក៏ប៉ុន្តែបុលដែលអះអាងខ្លួនថាធ្វើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ដែលជាចារី សហចារី អ្នកផ្តើមគំនិត្យ ឬ អ្នកផ្សំគំនិត្យក្នុងប ប្រល័យពូជសាសន៏ បទឧក្រិតសង្រ្គាម មិនអាចលើកលែងឲរួចខ្លួនពីការ​ទទូលខុស​ត្រូវ​ខាង​ព្រហ្មទណ្ឌ របស់ខ្លួន​ទោះបី​មានមូលហេតុក៏ដោយ ហើយមូលហេតុមានបញ្ជាក់ខាងក្រោមនេះ
            1.ជនល្មើសនោះបាបព្រប្រឹត្តតាមបញ្ជាអាជ្ញាធរស្របច្បាប់។
            2.ជននោះបានប្រព្រិត្តអំអើតាមបញ្ញាត្តិអនុញ្ញាត្ត ឬ មិនហាមឃាត់ដោយច្បាប់ជាធរមាន។
ចំនុចនេះជាចំនុចដែលច្បាប់បានហាមឃាត់​ចំពោះបុគ្គលដែលបានអះអាងខ្លួនថាធ្វើតាមបញ្ជា​របស់អាជ្ញាធរស្រប ច្បាប់​ដូច​បទ​ល្មើសឧក្រិតសង្រ្គាម បល័យពូជន៏សាសន៏ សម័យខ្មែរក្រហម ប៉ុល ពត។
ចំពោះមាត្រា៣៣ ការការពារស្របច្បាប់បានចែងថា
            បុគ្គលបុគ្គលណាដែលបានប្រព្រិត្តបទល្មើក្នុងសភាពការពារស្របច្បាប់មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ។
ការការពារស្របច្បាប់ ត្រូវមានលខណ្ឌដូចខាងក្រោមនេះ
            -បទល្មើសចាត់ទុកថាត្រឹត្រូវដោយការចាំបាច់ដើម្បីការពារខ្លួនការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រ​ឈម​​​មុខនិងការឈ្លានពានមួយដែលមិនត្រិមត្រូវ
            -បទល្មើ និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
            -គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។
ចំនុចដូចមាន​ចែងខាងលើនេះ ហើដែលបុគ្គលប្រព្រិត្តបទល្មើស ហើយមិនត្រូវបានច្បាប់ព្រហ្មទណ្ឌផ្តន្ទាទោស និងមាន ចំនុច​ជា​ច្រើន​ទៀតដូចជាមាត្រា ៣៤សច្ចធានៃការការពារស្របច្បាប់ មាត្រា៣៥ សន្តានភាពចាំបាច់ និងមាត្រា៣៦អានុភាព​នៃកម្លាំង ឬការបង្ខំ។កន្នុងមាត្រាដែលបានបញ្ជាក់ស្តានភាពអំពីការការ ការការខ្លូនដោយ​មានការ​បំពារបំពាន ពី ពីតតីជន បាន​ប្រើ​អំពើរហឹង្សា ផ្លន់ប្រដាប់ដោយអាវុធ ក្នុងគោលបំណងកិច្ច​ការពារ​ទ្រព្រ​សម្បត្តិ និងកិច្ចការពាខ្លួន ការគាស់​ទំលុស​ទំលាយ ឬក៏កិច្ចការពារខ្លួនណាមួយ និងកិច្ចការបន្ទាន់បង្ខំណាមួយ ឬក៏ប្រឆាំងនិងគ្រោះថា្នក់ដែលកំពុង ដែលកើតមាន ឬដែល​​និងកើតមាន និង​ គ្មានវិសមាមាត្រ​រវាង​មធ្យោបាយ​ការពារនិងទំម្ងន់នៃគ្រោះថា្នក់ ម្យ៉ាងវិញទៀត បុគ្គលដែ​ប្រព្រិត្ត​បទល្មើសនៃកម្លាង ឬការបង្ខំណាមួយនោះ​ដែលបុគ្កនេះមិនអាចទប់ទល់បាន ឬក៏កំម្លាំងទាញចេញ មកពីព្រិត្ត​ការណ៏​ក្រៅឆន្ទះរបស់មនុស្សតែប៉ុណ្ណោះ កំម្លាំង និងការបង្ខំនេះត្រូវមិនអាចមើលឃើញជាមុនបាន និងមិន អាចជៀសវាងបាន។

ផ្នកទីII ការលើកលែងទោសជាទូទៅចំពោះរូបវ័នបុគ្គល
          ចំពោះការប្រព្រឹត្តបទល្មើសបុគ្គលគ្រប់ៗរូប ត្រូវតែទទួលទោសខាងព្រហ្មទណ្ឌដែលច្បាប់បានចែងនិងកំពុង អនុវត្ត​ជាធរ​មាន ជាក់ស្តែងមានករណីខ្លះ​ដែល​បុគ្គល​មួយចំនួនត្រូវបានលើកលែងទោសផងដែរហើយទោសខ្លះច្បាប់ បានអនុវត្ត​តែបុគ្គល​នោះបានគេច​វេស​ការ​តាមចាប់របស់សម្តតកិច្ចរហូតហួសពេលនៃការដាក់ទោស ឬផុតអាជ្ញាយុ កាលនែពាក្យ​បណ្តឹងប្តឹងទៅតុលាការ ឬផុតចំនាត់ការរបស់តុលាការដើម្បីឲអស់ចម្ងល់និងមន្ទឹលសង្ស័យើងសូមលើក យកចំណុច​ពិ​សេសៗ​មកបង្ហាញ​ដូចជា ទាក់ទងនិងអាជ្ញាយុកាល ចំណុចទី(1) និងទី(2) ទាក់ទងនិងការលើកលែង ទោស៕

1.អាជ្ញាយុកាល​
            ពាក្យថាអាជ្ញាយុកាល បើនៅក្នងសន្ទានុក្រមរដ្ឋប្បវេណីគឺសំដៅទៅលើ ការកំណត់ដោយច្បាប់ ។ ការ​កន្លង ហួសនៃ​កំឡុងពេលនេះ បង្កើតឲមានអានុភាពលទ្ឋកម្ម ឬការរលត់សិទ្ឋណាមួយ។ បើក្នុង​រឿងព្រហ្មទណ្ឌ​វិញគឺសំដៅ ទៅលើការ​កំណត់របស់ច្បាប់ក្នុងការអនុវត្តទៅលើជនល្មើសថាតើ​គឹតពីថ្ងៃណាមកក្នុងនោះ​ផងដែ​យើង​បានធ្វើការបែង ចែក​អាជ្ញាយុ​កាល​ជាពីធំៗ (ក)ទាក់ទងទៅនឹងអាជ្ញាយុកាលនៃបទល្មើស ចំណែកឯ(ខ)​វិញគឺទាក់ទងនិងអាជ្ញាយុកាល នៃទោស។

.អាជ្ញាយុកាលនៃបទល្មើស​
            អាជ្ញាយុកាលនៃបទល្មើ គឺសិក្សាអំពីទំនាក់ទនងរវាងជនរងគ្រោះ ក្នុងការដាក់ពាក្យបណ្តឹង​ទៅតុលាកា​រ​ឬក៏ ចំណាត់​ការរបស់តុលាការទៅលើជនល្មើសណាម្នាក់បានប្រព្រិត្តបទល្មើសព្រហ្មទណ្ឌ។ ក្នុងក្រមនីតិវិធី​ព្រហ្ម​ទណ្ឌ នៃ ព្រះរាជាណាចក្រកម្ពុជាចូលជាធរមានថ្ងៃទី១១ សីហា ឆ្នំា២០០៧ មាត្រា៧ ស្តីពីការរលត់​នៃបណ្តឹង​អាជ្ញា ជាមូលហេតុនាំឲជនល្មើសរូចខ្លខាងព្រហ្មទណ្ឌ
            ១ មរណភាពនៃជនល្មើស។
            ២ ការផុតអាជ្ញាយុកាល។
            ៣ ការលើកលែងទោសជាទូទៅ។
            ៤ និរាករណ៏នៃច្បាប់ព្រហ្មទណ្ឌ។
មូលហេតុទាំងបូនខាងលើនេះជាហេតុនាំឲជនល្មើសរួចខ្លួនពីការទទូលខុសត្រូវខាងព្រហ្មទណ្ឌ ក្នុងចំនុចទី១ មរណភាពនៃ​ជនល្មើសមាន័យថាប្រសិនបើជនជាប់ចោត ឬជនល្មើសស្លាប់ដោយប្រការណា​មួយនោះ​គឺពុំត្រូវ​បាន​ច្បាប់ផ្តន់ទា​ទោស​រឺដាក់​ទោសទៅ​លើ​សាកសព្វទៀតទេ។​ចំនែកឯមាត្រា១០ ក៏បានបែងចែកអំពីអាជ្ញា​យុកាល​​នៃបទល្មើសេ លើកលែង​តែ​មាត្រា៩(ឧក្រិដ្ឋកម្មដ៊ែលគ្មានអាជ្ញាយុកាលកំណត់)​ នៃក្រមនេះចេញ ។ ហើយ​ថិរវេលានៃអាជ្ញាយុកាល នៃបណ្តឹង​អាជ្ញា​មានដូចខាងក្រោម
-          ១៥(ដប់ប្រាំ) ឆ្នាំចំពោះបទឧក្រិដ្ឋ
-          ៥(ប្រាំ) ឆ្នាំចំពោះបទមជ្ឈឹម
-          ១ (មួយ) ឆ្នាំចំពោះបទលហុ
 ដើម្បីផ្តាច់អាជ្ញាយុកាលនៃបណ្តឹខាលើនេះមានចែងក្នុងមាត្រា១១ថិរវេលានៃអាជ្ញាយុកាល ត្រូចចាប់ផ្តើម​ពីពេល​ប្រ ព្រឹត្ត​បទ​ល្មើស។ ការបញ្ចប់កិច្ចចោតប្រកាន់ ឬកិច្ចសើបសួរនីមួយៗ នាំឲចាប់ផ្តើថេរវេលាថ្មីនៃអាជ្ញាយុកាល តាការ​វែក នៃមាត្រា​១០ (អាជ្ញាយុកាលនៃបទល្មើស) នៃក្រមនេះ។ ថិរវេលាថ្មីអាច​យកទៅ​ជំទាស់​បាន​ចំពោះ​ជនគ្រប់រូបដែលទាក់ទិន​ក្នុង​រឿងនេះ។ ចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសហើយហួសអាជ្ជាយុកាលនៃបណ្តឹងរបស់ជនរងគ្រោះ ឬរបស់​តុលាការ​នោះ នោះជនល្មើសត្រូបានរួចខ្លន ពីការទទួលខុសត្រូវខាងព្រហ្មទណ្ឌ។អាជ្ញាយុកាលនៃពាក្យបណ្តឹង ចំពោះបទ​ល្មើស​​ឧក្រិដ្ឋ​ មានរយពេល១៥ (ដប់ប្រាំ)ឆ្នាំគឹតចាប់ពីថ្ងៃប្រព្រឹបទល្មើសហើយទុកឲហួសរយពេល១៥ ឆ្នាំ នោះ​បណ្តឹង​អាជ្ញា​មិនអាចអនុវត្តទៅលើជនល្មើសបបានទៀតទេ ។
ចំពោះបទល្មើសមជ្ឈឹម មានរយពេល៥ (ប្រាំ)ឆ្នាំរាប់ចាប់ពីថ្ងៃប្រព្រឹត្តបទល្មើសប្រសិន​បើហួសរយ​ពេល​នេះគឺ​តុលាការ មិនមាន​ចំនាត់ការទៅលើជនល្មើសនោះទេ។ ចំណែកឯបទល្មើលហុវិញ​មានរយពេត្រឹមតែ​មួយឆ្នាំប៉ុន​ណ្ណោះ​ហើយក្នុង ការអនុវត្ត​ច្បាប់ទៅលើជនល្មើស​វិញបើហួសរយពេលនេះគឺត្រូបានបញ្ចប់​មិនត្រូវបានអនុវត្ត​ទៀតទេ។
            សរុបមកអាជ្ញាយុកាលនៃបទល្មើសគឺសំខាន់ណាស ក្នុងការអនុវត្តន៏ទៅលើជនល្មើស ដែលបាន​ប្រព្រឹត្ត​បទល្មើ​ព្រហ្ម​ទណ្ឌ ក្នុងការផ្តន្ទាទោសទៅលើជនល្មើសក្នុងការកយុត្តិធ៏មឲជនរងគ្រោះប្រសិនបើ​អាជ្ញាយុកាល​ត្រូបានផុត រយពេល​កំណត់នោះច្បាប់មិនអាចចាប់ជននោះមកផ្តន្ទាទោសបានទេ ទោះបីមានច្បាប់ចែងក៏ដោយ ឬច្បាប់កំពង់ អនុវត្តន៏​ជាធរមាន​ក៏ដោយហេតុដូចច្នេះហើបានជាបុគ្គលដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ​ហើយ​ច្បាប់មិន​បានឲ អនុវត្តន៏។

.អាជ្ញាយុកាលនៃទោស
          មានន័យថាការទទួលទោសតាមការកំណត់ររបស់ច្បាប់ ។ ក្រមព្រហ្មទមាត្រា១៤២ បញ្ជាក់ថានៅពេល​ផុតអា ជ្ញាយុកាលហើយទោសមិនអាចទោសលែងអនុវត្តទៀតហើយទោះ​ជាប្រភេទបទ​ល្មើសអ្វីក៏​ដោយគិតចាប់​ពី ថ្ងៃសាលក្រម​ប្រកាសចូលជាស្ថាពរ ហើយបុគ្គដែត្រូវទទួលទោសនោះ រត់គេចខ្លួនរហូត ដល់ថិរវេលាផុត​កំណត់​នៃទោសត្រូវអនុវត្តន៏​ហើយបុគ្គលនោះគាត់ត្រលប់មកវិញក៏តុលាការមិនអាច​ឲគាត់អនុវត្តន៏​ទោសបន្តទៅ​ទៀតបានទេ​។ចំនែកឯមាត្រា១៤៤នៃក្រមព្រហ្មទណ្ឌអាជ្ញាយុកាលនៃទោស
            ទោសដែលប្រកាសពីបទឧក្រិដ្ឋមានអាជ្ញយុកាល ២០ (ម្ភៃ) ឆ្នាំ ។
            ទោសដែលប្រកាសពីបទមជ្ឈឹមមានអាជ្ញាយុកាល ៥ (ប្រាំ) ឆ្នាំ​ ។
            ទោសដែលប្រកាសពីបទលហុមានអាជ្ញាយុកាល ១ (មួយ) ឆ្នាំ​៕
ក្នុងមាត្រា១៤៥ ចំណុចចាប់ផ្តើមនៃថិរវេលា ថិរវេលា ២០ (ម្ភៃ)​ ឆ្នាំ ៥ (ប្រាំ) ឆ្នាំ និង ១ (មួយ) ឆ្នាំ ខាងលើ​ដែល​មាន​ចែង នៅក្នុងមាត្រា១៤៤ (អាជ្ញាយុកាលនៃទោស) នៃក្រមនេះ ចាប់គឹតចាប់ពីថ្ងៃដែលសេចក្តីសំរេចផ្តន្ទាទោស បាន​ក្លាយជា ស្ថារពរ ។
មាត្រាដែលបានបញ្ជាក់ខាងលើនេះ ទាក់ទងអំពីទោសកំហុសក្នុងការទទួលទណ្ឌកម្ម បទល្មើសអាជ្ញាដែលមាន ចែងក្នុង​ច្បាប់​ជា​ធរមាន ​ត្រូវយកមកអនុវត្តន៏ក៏ប៉ុន្តែក្នុងតំណាក់កាលដែលតុលាការបានប្រកាសសាលក្រមផ្តន្ទា​ទោសហើយ តែជនដែល​បានតុលាការកាត់ក្តីនោះរត់គេចខ្លួនបាត់​ដោយសុវត្តិភាពរយពេលណា​មួយដែលមាន​ក្នុង​សាលក្រមរបស់ តុលាការបាន​កំណត់ ឧទាហរណ៏ បទល្មើសមនុស្សឃាតកម្មដោយប្រើថ្នាំពុល ត្រូវផ្តន្ទា​ទោស​ដាក់​ពន្ខនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប)​ ឆ្នាំ តែទោសដែល​ប្រកាស​ពីបទឧក្រិដ្ឋ​មាន​អាជ្ញយុកាល ២០ (ម្ភៃ) ឆ្នាំនោះជនល្មើសគាត់គេចខ្លួន​ រហូត​​ដល់តំណាក់​កាលមួយនោះគាត់​ត្រលប​មក​វិញបើគឹត​ពីថ្ងៃប្រកាសសាលក្រមគឺផុតអាជ្ញាយុកាលនៃ ទោសហើយ ហើយគាត់​បាន​បង្ហាញខ្លួនមុខសម្តតកិច្ច តើសមត្តកិច្ច​ចាប់គាត់ឲអនុវត្តន៏សាឡើងវិញអត់?គឺអត់ទេព្រោះ ថាច្បាប់បាន​បញ្ចប់​លែង​មានអានុភាពអនុវត្តន៏ទៀតហើយ​ ។ ចំណែកឯទោស​ដែលប្រកាស​ពីបទ​មជ្ឈឹម​មាន​អាជ្ញាយុ​កាល ៥ (ប្រាំ) ឆ្នាំគឺចាប់រាប់​ថ្ងៃដែលតុលាការ​បានប្រកាស​សាលក្រមបើផុតរយពេលនេះតុលាការមិនអាចឲគាត់អនុវត្តសាលក្រមបន្តរតៀតបានទេទោះបីគាត់មិន​បានជាប់​ឃុំខ្លួនក៏ដោយ ដោយសារតែអានុភាពនៃសាលក្រមអនុវត្តនូ បានត្រឹមតែ៥ ឆ្នាំប៉ុណ្ណោះ​ចំពោះ​បទមជ្ឈឹម ។​ ចំនែក​ឯទោសដែលប្រកាសពីបទលហុមានអាជ្ញាយុកាល ១ (មួយ) ឆ្នាំ គឹតចាប់ពីថ្ងៃ​ប្រកាស​សាល​ក្រមដូច​គ្នាផុតពីនេះ​ច្បាប់មិនអាចអនុវត្តន៏លើជននោះបានទេ។ ហេតុដូចឆ្នោះហើយបាន ជាបុគ្គលមិនអាចទទួខុសត្រូវ ខាងព្រហ្ម ទណ្ឌបានទោះបីមានច្បាប់ដែលកំពង់អនុវត្តន៏ ឬច្បាប់ស្ដិតនៅជាធរមានក៏ដោយ គឺគឹតពីអាជ្ញាយុកាលនៃការអនុ វត្តន៏ទោសរបស់ពិរុទ្ឋជន។ ហើយមានច្បាប់ដោយឡែកផ្សេងទៀតដែលមានចែអំពីបុគ្គលមិនបានទទួលខុសត្រូវ ខាងព្រហ្មទណ្ឌក្នុងរដ្ឋធម្មនុញ្ញ ចែងអំពីការលើកលែងទោសជាទូទៅ មាត្រា២៧ ព្រះមហាក្សត្រទ្រង់មានសិទ្ឋបន្ឋូរ បន្ដយទោស និងលើកលែងទោស៕
ការបន្ឋូរបន្ដយទោសនិងការលើកលែងទោសធ្វើឡើងក្នុងពិធីបុណ្យបី
-          បុណ្យចូលឆ្នាំប្រពៃណីខ្មែរ
-          ពិធីបុណ្យពិសាខបូរជា
-          ពិធីបុណ្យចំរើនព្រះជនព្រះមហាក្សត្រ។
មានករណីមួយទៀតគឺការលើកលែងទោសជាទូទៅ ជាសិទ្ឋផ្តាច់មុខរបស់អង្គការនីតិបញ្ញត្តិ ដូចមានចែងយ៉ាង ច្បាស់លាស់ក្នុងមាត្រា៩០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ២៤កញ្ញា១៩៩៣។
ការលើកលែងទោសជាទូទៅជាអំណាចរបស់អង្គការនីតិបញ្ញត្តិ បានផ្តល់ឲទណ្ឌិត ទាំងជនល្មើសទោះបីជាកំពុង ជាប់ពន្ឋនាគាក្តី ឬទើបនិងអយ្យការចោតប្រកាន់ក្តី ឬមិនទាន់ផ្តើមចោតបឬកាន់ក្តី ឲរួចផុតពីការទទូលខុសត្រូវ ព្រហ្មទណ្ឌនិងទោសពិន័យ។
2.ច្បាប់
            ច្បាប់តាមវចនានុក្រមខ្មែរមានន័យថា វិន័យ ឬក្បួនប្រដៅមនុស្សឲប្រព្រឹត្តល្អ (ច្បាប់ដើម) ច្បាប់ក្រមជា ឈ្មោះសាស្រ្តាសុភាសិតខ្មែរមួយដ៏ល្បីល្បាញសំរាប់អប់រំកូនទូទៅ ច្បាប់ក្រមង៉ុយ ច្បាប់ប្រុស ច្បាប់ស្រី
តាមន័មួយទៀត ជាក្បួន ឬមាត្រា ចំនែកឯច្បាប់ទលាប់វិញគឺជាវិន័យដែលធ្លាប់ប្រព្រិត្តពីបូរាណកាលមកពុំមែន តាមច្បាប់ន័យនីតិសាស្រ្តទេ។ តាមន័យនីតិសាស្រ្តវិញជាឧបករណ៏សំរាប់គ្រប់គ្រងសង្គម រឺសំរាប់ការចង់បាន របស់អ្នកដឹកនាំ។ បន្ទាប់ពីឲនិយមន័យរួចយើងធ្វើការបែងចែក វិធានច្បាប់ដែលទាក់ទងនិងប្រធានបទនេះតែប៉ុ ណ្ណោះ (ក)និយាយអំពីការនិរាករណ៏នៃច្បាប់  (ខ)និយាយអំពីសាលក្រមតុលាការ
.និរកររបស់ច្បាប់
            និរាករន៏មានន័យថាជាការលុបចោល ឬក៏ច្បាប់ថ្មីមកជំនួសក៏គេចាត់ទុកថានិរាករណ៏នៃច្បាប់ដែរ។ នៅ ក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាមានច្បាប់មួយចំនួនត្រូវបានលុបចោស រឺច្បាប់ថ្មីមកជំនូសជាហេតុនាំឲបុគ្គល មួយចំនួនប្រព្រឹត្តខុសច្បាប់មិនបានត្រួវយកទៅផ្តន្ទាទោស ក្នុងច្បាប់អន្តរកាល(ច្បាប់អ៉ុនតាក់) មាត្រា៦៣ការបរិ ហារកេរិ៏្តនិងការជេប្រមាថ បានចែងថាៈ
.​ គ្រប់ការពោសអះអាង ឬគ្រប់ការទំលាក់កំហុសដោយអសុទ្ធចិត្ត នូវអំពើជាកំណត់ណាមួយ ដែល​ប៉ះ​ពាល់ ដល់កិត្តិយស ឬកេរ្តិ៏ឈ្មោះរបស់បុគ្គលឯកជន អំពីអំពើរនាំឲកើតរឿងសៅហ្មងដល់ជននោះ គឺចាត់ជាការ​បរិ​ហារ កេរ្តិ៏ ។ ការផ្សាយដោយផ្ទាល់​ ឬការពោលអះអាងនោះ ឬការទលាក់កំហុសនោះ ត្រូវមានទោស ទោះបី​សំ​ដៅ​ទៅ លើជនណាក៏ដោយ មិនចេញឈ្មោះជាក់លាក់ក៏ដោយ ប៉ុន្តែភិនភាគបានបញ្ជាក់ ច្បាស់តាមន័យស្ទរកថា តាម សម្រែក តាមការគំរាមកំហែង តាមការសរសេរ ឬតាមបោះពុម្ភ តាមផ្ទាំងបដាឬប័នប្រកាស តាមការផ្សាយ​សោត ទស្សនៈដែលជាប់ជោត ។ គ្រប់ការពោលអះអាង ឬការទលាក់កំហុស ដែលអ្នកនិពន្ធ អ្នកសសាពតមាន អ្នក​ទទួលខុសត្រូវខាងការផ្សាយ​ អ្នទទួលខុសត្រូវខាងបោះពុម្ភផ្សាយ នាយកក្មវិធី ដែលដឹងថាមិនពិតហើយ​នៅតែផ្សាយ បោះពុម្ភផ្សាយ សរសេរឬ បោះពុម្ភផ្សាយ ក្នុងគោលបំណងបំផ្លាញបុគ្គលសាធារណៈនាមួយ​ អំពើរ ដែលនាំឲកើតសៅហ្មងដល់ជននោះជាការបិហារកេរ្តិ៏។
.គ្រប់ការជេរប្រមាថធ្ងន់ៗ ពាក្យមើលងាយ ឬពាក្យជេរដែលគ្មានការទំលាក់កំហុសទៅលើអំពើណាមួយ គឺជាការជេរប្រមាថ។
.ការបិហារកេរ្តិ័ឬការជេប្រមាថ ប្រព្រឺទ្ធលើងតាមមធ្យោបាយណាមួយ ដែលមានចែងក្នុងមាត្រា៥៩ និង​ ត្រូវផ្តន្ទាទោសដាក់គុកពី ៨ថ្ងៃ ទៅមួយ ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ ១ ០០០ ០០០ រៀល​ទៅ ១០ ០០០ ០០០ រៀល ឬត្រួវផ្តន្ទាទោសនាមូយក៏បាន។ ក្នុងកថាខណ្ឌទី៤​ និង ៥ មិនចាំបាច់លើកយកមកសរសេរទេ។
ដូចនេះបុគ្គលដែលបានប្រព្រឹត្ត អំពើការជេប្រមាថ​ ការបរិហារកេរ្តិ៏ជាអំពើខុសនិងបញ្ញត្តិច្បាប់ គ្រប់បុគ្គលឲតែ បានប្រព្រិត្ត ត្រូវតែទទួលខុលត្រូវខាងព្រហ្មទណ្ឌ៕ក៏ប៉ុនែ្តនាពេលបច្ចប្បន្ននេះបទល្មើការជេរប្រមាថ និងការបិហា​ កេរ្តិ៏ ទើនិងអនុវត្តថ្មីៗនេះពុំមានចែងអំពីទោសខាងព្រហ្មទណ្ឌទេ មានតែសំណងរដ្ឋប្បវេណីប៉ុនោះ។ ក្នុងក្រម មាត្រា ៣០៥ បទបរិហារកេរ្តិ៏ជាសាធារណៈ មាត្រា៣០៦អំពើបិហារកេរ្តិ៏តាមសារពតមាន មាត្រា៣០៧ បថជេប្រ មាថជាសាធារណៈ មាត្រា៣០៨អំពើរជេរប្រមាថសារព័តមាន ។ក្នុងមាត្រាខាងលើនេះពុំមានការដាក់ព្រហ្មទណ្ខ តាមផ្នែកណាមួយឡើយ គឺមានតែសំណងជំងឺចិត្តប៉ុណ្ណោះ។ សរុបមកការបង្កើច្បាប់ថ្មី ការជំនួសដោយច្បាប់ ចាស់វាជាការប្រសើរ សំរាប់បុគ្គលដែលមិនបានទទួលខុសត្រូវខាងព្រហ្មទណ្ឌ។
.សាលក្រម
            ជាពាក្យមួយដែលមនុស្សទួទៅត្រូវតែយល់ដឹងទាំងអស់គា្ន​  សាលក្រមជាសេចក្តីសំរេចរបស់តុលាការ៕ ក្នុការចាប់ជនណាម្នាក់ទៅផ្តន្ទាទោស ឬធ្វើការដោះលែងឲមានសេរីភាពឡើងវិញ។ ព្រះរាជអាជ្ញានៅពេលទទួល បានសំនុំរឿង ពីមន្រ្តីនគរបាលណាម្នាក់ ឬជនរងគ្រោះ ត្រូវតែពិនិត្យមុននិងធ្វើការចោតប្រកាន់ ថាតើជននេះគួរ ដោះលែងឲមានសេរីភាព ឬក៏ធ្វើការចោតប្រកាន់។ ឧទាហរណ៏ បុរស់ម្នាក់បានលួចអាវ​កញ្ចាស់​រហែក​តៀត​មួយដោយបុរស់ កាត់គានអាវពាក់ព្រោះគាត់ទីទល់ក្រ ។ក្នុងឧទាហរណ៏ខាងលើនេះតើគាត់គួរតែចោតប្រកាន់ ឲបុរស់នោះជាប់គុកដោយសារលអាវរហែកឬយ៉ាងណា ឬក៏ព្រះរាអាជ្ញាដោះលែង ។ បើព្រះរាជអាជ្ញាចោត ប្រកាន់ ដល់និតិវិធីជំនុំជំរះ តុលាការគឹតថាដាក់ទោល ឬដោះលែង តុលាការប្រាកដជាធ្វើការដោះលែហើយ ទោះ បីបុរស់នោះបានលួចរបល់គេមែនហើយមានច្បាប់ចែងក៏ដោយ គឺសំរេចដោយតុលាការប្រកាសសាលក្រមឲរួច ខ្លនចាប់ពីថ្ងៃប្រកាសសាលក្រម ពេលសាលក្រមចូលជាធរមានគ្មាននណាប្តឹពីគាត់លួអាវទៀតទេ។
            ក្នុងច្បាប់ព្រហ្មទណ្ឌគ្មានបុគ្គលណាម្នាក់ប្រព្រិត្តបទល្មើសខ្វះធាតុផ្សំណាមួយត្រូវបានតុលាការផ្តន្ទាទោស នោះទេ ឧទាហរណ៏ បទបង្កររបួសស្នាបដោយអចេតនា ជនរងគ្រោះប្តឹងទៅតុលាការ មកពីការជីះម៉តូប៉ះបន្តិច បន្តួច ។ តុលាការគឹតថា អំពើរនេះមានច្បាប់ចែង ក្នងមាត្រា២៣៦ បានចែងថា បតបង្កររបួសស្នាមដោយចេតនា គឺជាអំពើ ដែលបន្តលឲមានរបូសដល់អ្នកដទៃដោយ
១ ការធ្វសប្រហេស  ការមិនប្រុងប្រយ័ត្ន​ឬកាខ្ជីខ្ជាដែលបង្ករឲមានអសម្តតភាពក្នុងការធ្វើការងារស្មើរឬលើស ពី (ប្រាំបី)៨ ថ្ងៃ ។
២ ការពំពានលើកាតាព្វកិច្ចសន្តិសុខ ឬ ការតាព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តំរូវ។
            បង្ករឲមានរបទសដោយចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគាពី៦ខែ ទៅ ២​ឆ្នាំ និងពិន័យជាប្រាក់ ១០០០០០០ ទៅ៤ ០០០ ០០០ ។
បើតាមការសិក្សានីតិព្រហ្មទណ្ឌទូទៅសិក្សាះអំពីធាតុផ្សំនៃបទល្មើស ក្នុងនោះមានធាតុបីសំខានៗ
-          ទីមួយហៅថាធាតុនីត្យានុកូល​ មានន័យថាធាតុច្បាប់(មានច្បាប់ចែងអំពីបទល្មើស)
-          ទីពីរហៅថាធាតុសត្យានុម័ត ឬធាតុសំម្ភារះ មានន័យថាអំពើរដែលស្តែង​ចេញមកខាងក្រៅ
-          ទីបីហៅថាធាតុអត្តនោម័ថត មានន័ថាការគឹតរបស់ជនល្មើស
ធាតុទាំបីនេះបើបាត់ធាត់ណាមូយតុលាការមិនអាចយកជននោះទៅផ្តន្ទាទោសបានដរាបណាតុលាការរកកំហុស​របស់ជនល្មើសឃើញ៕ បុគ្គលនេះមិនអាចទទួលខុសត្រូវខាងព្រហ្មទណ្ឌបានទេក៏ប៉ុន្តែនៅសំណងរដ្ឋប្បវេណី។
ដូចនេះហើយបុគ្គលណាក៏ដោយឲតែតុលាការសំរេចឲរួចខ្លួនហើយ បុគ្គលនោះមិនអាចទទូលខុសត្រូវខាងព្រហ្ម ទណ្ឌនោះទេ ទោះបីតុលាការចោតបទល្មើសផ្សេង​ទៀតក៏ដោយ៕

No comments:

Post a Comment